COVID-19
ជាតិ
សុខភាព
កម្ពុជា សល់អ្នកជំងឺកូវីដ-១៩ តែបីនាក់ទៀតប៉ុណ្ណោះ ក្រោយម្នាក់ទៀតជាសះស្បើយ
× ភ្នំពេញ៖ កម្ពុជា សល់អ្នកជំងឺកូវីដ-១៩ តែចំនួនបីនាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយបុរសម្នាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកាកន្លងមក បានសះស្បើយ នៅព្រឹកថ្ងៃទី៣០ធ្នូ។ នេះបើតាមក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានបញ្ជាក់ ថា បុរសដែលជាសះស្បើយពីជំងឺកូវីដ-១៩ នោះ គឺ មានវ័យ៣៧ឆ្នាំ ជាបុគ្គលិកហាងZando មានអាសយដ្ឋាននៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បុរសម្នាក់នេះ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយលទ្ធផលធ្វើតេស្តបង្ហាញអវិជ្ជមានចំនួនពីរដង នៃជំងឺកូវីដ-១៩។
គិតត្រឹមថ្ងៃទី៣០ធ្នូ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣៦៤នាក់។ ក្នុងនោះ មាន៣៦១នាក់ បានជាសះស្បើយ និងបីនាក់ទៀតកំពុងបន្តការព្យាបាលនៅមន្ទីរពេទ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com