ជាតិ
បទសម្ភាសន៍
វីដេអូ
អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ អាចមាន​បញ្ហា​តម្រង់​នោម​ធ្ងន់ធ្ងរ បើ​ព្យាបាល​មិន​ត្រឹមត្រូវ
31, May 2021 , 12:50 pm        
រូបភាព
​ភ្នំពេញ​៖ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ កើតមាន​ច្រើនជាងគេ ក្នុងចំណោម​ជំងឺ​ទឹកនោមផ្អែម​ទាំងបី​ប្រភេទ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា បាន​បញ្ជាក់ថា អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២  អាចមាន​បញ្ហា តម្រង់​នោម​ធ្ងន់ធ្ងរ បើ​ព្យាបាល​មិន​ត្រឹមត្រូវ​។ បើតាម​លោក​វេជ្ជបណ្ឌិត បើ​អ្នកជំងឺ​ទឹកនោមផ្អែម មាន​បញ្ហា​តម្រង់​នោម​ហើយ​នោះ ហានិភ័យ​ដល់​អាយុជីវិត​ក៏​ខ្ពស់​ដែរ ដោយ​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង​ខ្ពស់ បើ​ធៀប​នឹង​អ្នកជំងឺ​ទឹកនោមផ្អែម​ធម្មតា​។


​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង ទស្សនា​បទ​សម្ភា​សរវា​ង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា  ភា​តរៈ​សមាជិក American College of Endocrinology (FACE) ដូចតទៅ​៖ 
 
​ក្នុងដំណាក់កាល​ដំបូង អ្នកជំងឺ​ទឹកនោមផ្អែម​ប៉ះពាល់​តម្រង់​នោម មិន​លេចចេញ​រោគសញ្ញា​នោះទេ លុះដល់​ដំណាក់កាល​បន្ទាប់ អ្នកជំងឺ​នឹង​លេចចេញ​រោគសញ្ញា​ដូចជា ហើម​ត្របកភ្នែក ឬ​ជើង ស្លេកស្លាំង​អស់កម្លាំង និង​សម្ពាធ​ឈាម​ឡើង​។ នេះ​បើតាម​ការអះអាង របស់លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា ឯកទេស​ជំងឺ​ទឹកនោមផ្អែម និង​ក្រពេញ​អ​ម៉ូ​ន​។    
 
​លោក​វេជ្ជបណ្ឌិត បាន​ណែនាំ​ថា ដើម្បី​ការពារ​កុំឱ្យ​អ្នកជំងឺ​ទឹកនោមផ្អែម ប៉ះពាល់​តម្រង់​នោម​ធ្ងន់ធ្ងរ អ្នកជំងឺ​ត្រូវ​មក​តាមដាន​ព្យាបាល​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ឱ្យបាន​ទៀងទាត់​។ លោក​វេជ្ជបណ្ឌិត បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ទឹកនោមផ្អែម​ប្រភេទ​ទី​២ អាច​ប៉ះពាល់​លើ​តម្រង់​នោម តែ​មិន​ប៉ះពាល់​ភ្លាមៗ​ទេ វា​ត្រូវការ​ពេលវេលា​១០-១៥​ឆ្នាំ​។ ដូច្នេះ​អ្នកជំងឺ​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ស្វែងរក​ការព្យាបាល​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ពន្យារ​កុំឱ្យ​ប៉ះពាល់​តម្រង់​នោម​ឈានដល់​ដំណាក់កាល​ចុងក្រោយ​»៕

Tag:
 ជំងឺ​
  ទឹកនោមផ្អែម​
  តម្រង់​នោម​
  ស៊ុំ ស​ត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com