COVID-19
ជាតិ
សេដ្ឋកិច្ច
ស្ថាប័នហិរញ្ញវត្ថុ ជំរុញឲ្យពលរដ្ឋ ទូទាត់ប្រាក់តាមអេឡិចត្រូនិកក្នុងបរិបទកូវីដ-១៩
× ភ្នំពេញ៖ ស្ថាប័នហិរញ្ញវត្ថុ ចេញសេចក្ដីថ្លែងការរួមគ្នា ដោយអំពាវនាវឲ្យពលរដ្ឋប្រើប្រាក់ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីទប់ស្កាត់ការចម្លងកូវីដ-១៩ ចូលសហគមន៍។ ស្ថាប័នហិរញ្ញវត្ថុអះអាងថា ការធ្វើបែបនេះ គឺជាកាត់បន្ថយហានិភ័យនៃការចម្លងកូវីដ-១៩ ជាជាងការទូទាត់ដោយផ្ទាល់តាមក្រដាសប្រាក់។
ក្រោយក្រសួងសុខាភិបាលប្រកាសថា ជំងឺកូវីដ-១៩ អាចឆ្លងតាមក្រដាសប្រាក់ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា បានចេញសេចក្ដីថ្លែងការរួម ដោយលើកទឹកចិត្តឲ្យពលរដ្ឋទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ជាងទូទាត់ក្រដាសប្រាក់ផ្ទាល់ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការចម្លងកូវីដ-១៩ជាមួយរដ្ឋាភិបាល។
សមាគមធនាគារនិងហិរញ្ញវត្ថុខាងលើ លើកឡើងថា ក្រុមរបស់ខ្លួនកំពុងសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិកម្ពុជា ដើម្បីសម្រួលការទូទាត់ប្រាក់ឆ្លងគ្រឹះស្ថានតាមអេឡិចត្រូនិក ឲ្យកាន់តែងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងតម្លៃសេវាសមរម្យ តាមការកែសម្រួលលក្ខខណ្ឌនានាក្នុងពេលឆាប់នេះ។
ស្ថាប័នហិរញ្ញវត្ថុទាំងនេះ បញ្ជាក់ថា៖«វិស័យធនាគារ និងហិរញ្ញវត្ថុ ដែលជាតំណាងឲ្យ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា សូមលើកទឹកចិត្តដល់សាធារណជន អតិថិជន និងអាជីវករទាំងអស់ឲ្យធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិត្រូនិក...ទាញយកកម្មវិធីទូទាត់និងកម្មវិធីធនាគារឌីជីថលដែលផ្ដល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមកប្រើប្រាស់»។
Tag:
ហិរញ្ញវត្ថុ
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com