ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភាគាំទ្រឱ្យលោក ប្រាជ្ញ ចន្ទ ជា​ប្រធាន​គ​.​ជ​.​ប ជំនួស​លោក ស៊ិ​ក ប៊ុន​ហុក​
24, Jun 2021 , 10:27 am        
រូបភាព
លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ជ្រើសរើស​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជំនួស​លោក ស៊ិ​ក ប៊ុន​ហុក ដែល​បាន​សុំលាលែង​ពី​តំណែង​។​
លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ជ្រើសរើស​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជំនួស​លោក ស៊ិ​ក ប៊ុន​ហុក ដែល​បាន​សុំលាលែង​ពី​តំណែង​។​
​ភ្នំពេញ​៖ លោក ប្រាជ្ញ ចន្ទ ត្រូវបាន​សភា​បោះឆ្នោត​ផ្ដល់​សេចក្តីទុកចិត្ត ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) ដោយសំឡេង​ឯក​ឆ្ឆ័​ន ៨២​សំឡេង នៅក្នុង​កិច្ចប្រជុំពេញអង្គ​លើក​ទី​៦ នា​ថ្ងៃទី​២៤ មិថុនា​នេះ​។


 
​ក្រោយ​សភា​បោះឆ្នោត​គាំទ្រ​ហើយ លោក ប្រាជ្ញ ចន្ទ នឹងត្រូវ​ចូល​ស្បថ​កាន់តំណែង​ជា​ផ្លូវការ​តែម្ដង​។ លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ជ្រើសរើស​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជំនួស​លោក ស៊ិ​ក ប៊ុន​ហុក ដែល​បាន​សុំលាលែង​ពី​តំណែង​។​
 
​កាលពី​ថ្ងៃទី​៤ មិថុនា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានអនុម័ត​យល់ព្រម​លើ​សំណើរ​លាឈប់​ពី​តួនាទី​និង​តំណែង​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​របស់ ស៊ិ​ក ប៊ុន​ហុក​។​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា ការសុំ​លាលែង​របស់លោក ស៊ិ​ក ប៊ុ​ក​ហុក បច្ចុប្បន្ន​អាយុ​៧៥​ឆ្នាំ ក្រោម​ហេតុផល​សុខ​ភាពមិន​ទៀងទាត់ និង​ចាស់​ទ្រុឌទ្រោម​។​
 
​កាលពី​ខែមេសា ឆ្នាំ​២០១៥ លោក ស៊ិ​ក ប៊ុន​ហុក បាន​កាន់តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បន្ត​ពី​លោក អ៊ឹម សួស្តី ដែល​បាន​កាន់តំណែង​នេះ តាំងពី​ឆ្នាំ​២០០២ មក​៕

Tag:
 ប្រាជ្ញ ចន្ទ​
  ស៊ិ​ក ប៊ុន​ហុក​
© រក្សាសិទ្ធិដោយ thmeythmey.com