កីឡាអន្តរជាតិ
អន្តរជាតិ
Jorginho ជាប់ជាកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ UEFA
27, Aug 2021 , 10:09 am        
រូបភាព
 
Jorginho ខ្សែបម្រើ Chelsea និងជម្រើសជាតិអ៊ីតាលី ប្រជែងឈ្នះមិត្តរួមក្រុម N’Golo Kante និង Kevin de Bruyne របស់ក្រុម Manchester City ដើម្បីជាប់ឈ្មោះជាកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ២០២១ (UEFA Men's Player of the Year) របស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA)។


Jorginho បានជួយ Chelsea ដែលមានលោក Tomas Tuchel ជាអ្នកចាត់ការ ឈ្នះជើងឯក Champions League រដូវកាលលមុន តាមរយៈការយកឈ្នះ Manchester City របស់លោក Pep Guardiola នៅវគ្គផ្តាច់ព្រ័ត្រ។
មិនតែប៉ុណ្ណោះ ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះ ថែមទាំងជួយក្រុមជម្រើសជាតិអ៊ីតាលីឈ្នះពានរង្វាន់ Euro ឆ្នាំ ២០២០ ជាមួយគ្រូបង្វឹកលោក Roberto Mancini ថែមទៀតផង។
តាមរយៈសមិទ្ធផលនេះ UEFA បានសម្រេចផ្តល់ពានកីឡាករឆ្នើមប្រចាំទ្វីបអឺរ៉ុបទៅឱ្យ Jorginho តែម្តង។ 
សម្រាប់ពានគ្រូវបង្វឹកឆ្នើមបានទៅលោក Tuchel។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ ជួយតោខៀវឈ្នះជើងឯកអឺរ៉ុបក្នុងរដូវកាលដំបូងក្រោមការដឹកនាំរបស់លោកនៅរដូវកាល ២០២០-២១។
កីឡាការិនីឆ្នើមប្រចាំឆ្នាំ (Women's Player of the Year) បានទៅ Alexia Putellas ប្រធានក្រុម Barcelona បានឈ្នះពានរង្វាន់។
ពានផ្សេងៗទៀតសម្រាប់ផ្នែកបុរស Men's Uefa awards
- Edouard Mendy របស់ Chelsea ជាប់ជាអ្នកចាត់ឆ្នើម
- Ruben Dias របស់ Manchester City ជាប់ជាខ្សែការពារឆ្នើម
- N'Golo Kante របស់ Chelsea ជាប់ជាខ្សែបម្រើឆ្នើម
- Erling Braut Haaland របស់ Borussia Dortmund ជាប់ជាខ្សែប្រយុទ្ធឆ្នើម
- Simon Kjaer ប្រធានក្រុមដាណឺម៉ាក និងក្រុមគ្រូពេទ្យ ជាប់ជាឈ្មោះជា President's award 

 
សម្រាប់ផ្នែកស្ត្រី Women's Uefa awards
- Lluis Cortes របស់ Barcelona គ្រូបង្វឹកឆ្នើម
- Sandra Panos របស់ Barcelona អ្នកចាំទីឆ្នើម
- Irene Paredes PSG ខ្សែការពារឆ្នើម
- Alexia Putellas របស់ Barcelona ខ្សែបម្រើឆ្នើម
- Jennifer Hermoso របស់ Barcelona ខ្សែប្រយុទ្ធឆ្នើម៕
 

Tag:
 Jorginho
  UEFA
  Men\'s Player of the Year
© រក្សាសិទ្ធិដោយ thmeythmey.com