ជាតិ
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ មកខួបកំណើតសម្ដេច ហ៊ុន សែន
06, Aug 2023 , 10:48 am        
រូបភាព
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ចាប់ដៃជាមួយសម្ដេច ហ៊ុន សែន ក្នុងពិធីខួបកំណើតសម្ដេច នៅក្នុងភូមិគ្រឹះសម្ដេច នាទីក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីយប់ថ្ងៃទី៥ សីហា ២០២៣។ រូបភាពវីដែអូនេះ ត្រូវបានបង្ហោះនៅក្នុងTikTok សម្ដេច ហ៊ុន សែន។

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានមកចូលរួមខួបកំណើតសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈានចូលវ័យ៧១ឆ្នាំ កាលពីយប់ថ្ងៃទី៥ សីហា ។

សម្ដេច ហ៊ុន សែន បានប្រារព្ធពិធីខួបកំណើតនៅក្នុងភូមិគ្រឹះ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ តាមរយៈវីដេអូបង្ហោះពីខួបកំណើតសម្ដេចនោះ គេឃើញមានវត្តមានអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថតរូបអនុស្សាវរីយ៍ជាមួយក្រុមគ្រួសាររបស់សម្ដេច ហ៊ុន សែន ផងដែរ។
 
សម្ដេច ហ៊ុន សែន និងលោក ថាក់ស៊ីន ត្រូវបានគេដឹងថា បានរាប់អានគ្នាជាបងប្អូនធម៌ជាយូរណាស់មកហើយ។ តាមរយៈសំណេរ អមជាមួយវីដេអូបង្ហោះលើបណ្ដាញសង្គម TikTok សម្ដេច ហ៊ុន សែន បានសរសេរថា៖«ឆ្នាំនេះ កូននិងចៅមកជួបជុំ និងមានបងប្អូនធម៌ មកចូលរួមខួបកំណើតនៅផ្ទះដែរ»៕

អត្ថបទទាក់ទង
 
Tag:
 ហ៊ុន សែន
  ថាក់ស៊ីន
  យីងឡាក់
© រក្សាសិទ្ធិដោយ thmeythmey.com