សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យប្រជុំលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ដោយបានជ្រើសតាំងសមាជិកគណៈកម្មកានានា។ តំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច ៤រូប គឺលោក អាំង សំបូរ, លោក គង់ បណ្តូល, លោក នាង ចាន់ណាក់ និងលោក ញឿន រ៉ាដែន ក៏ស្ថិតក្នុងចំណោមសមាជិកគណៈកម្មការទាំងនោះផងដែរ ខណៈព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាប្រធានបក្ស មិនស្ថិតនៅក្នុងគណៈកម្មការណាមួយឡើយ។
ទី១ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា លោក សរ ចំរុង ជាប្រធាន លោក សម តារា ជាអនុប្រធាន មានសមាជិក៧រូប គឺ លោក សួន រិនឌី (លេខាធិការ), លោក មុំម ស៊ីបុន, លោកស្រី នួម សុភ័ណ, លោក ម៉ូត យូសុះ, លោក សៅ សារ៉ាត់, លោក ប៊ុន ថារទ្ធិ និងលោក គិត ទ្រី។
ទី២ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម លោក ឈាង វុន ជាប្រធាន លោក ឡោក ហ៊ួរ ជាអនុប្រធាន មានសមាជិក៧រូប គឺ លោកស្រី លី គឹមលៀង (លេខាធិការ), លោក ឈឹម ម៉ា, លោក ងិន ឃន, លោកស្រី កុល ធារិន, លោក ស៊ូ ភិរិន្ទ, លោក ជាម ប៉េអា និងលោក អាំង សំបូរ។

ទី៣ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក លោក ឡូយ សុផាត ជាប្រធាន លោក ម៉ា ឈឿន ជាអនុប្រធាន មានសមាជិក៧រូបគឺ លោក លន់ លឹមថៃ (លេខាធិការ), លោក វេង សាខុន, លោក នង វាសនា, លោក វ៉ាន់ ដារ៉ា, លោក ខេង ស៊ុម, លោកស្រី ឯក សុវណ្ណភារៈ និងលោក គង់ បណ្តូល។
ទី៤ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ លោក កែប ជុតិមា ជាប្រធាន និងលោក ច័ន្ទ សុផល ជាអនុប្រធាន ដោយមានសមាជិក៧នាក់ គឺ លោកស្រី អ៊ុន សុគន្ធា (លេខាធិការ), លោក នៅ សំ, លោក ចាន់ យឿន, លោក សត្យា វុធ, លោក ឡុង ប៊ុន្នី, លោក សេរី កុសល, លោក នាង ចាន់ណាក់៊
ទី៥ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដឹកនាំដោយ លោក សួស យ៉ារ៉ា ជាប្រធាន និងលោក នឹម ច័ន្ទតារា ជាអនុប្រធាន ដោយមានសមាជិក៧នាក់ គឺ លោក ទី សុគន្ធ (លេខាធិការ), លោក ដុំ យុហៀង, លោកស្រី កុប ម៉ារីយ៉ាស, លោក សុខ ប៊ន, លោក ថា យ៉ាវ, លោក សន សារ៉ាណា, លោក សុះ មុះសិន។

ទី៦ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា ជាប្រធាន លោកស្រី គ្រួច សំអាន ជាអនុប្រធាន ដោយសាមជិកទាំង៧រូប គឺ លោក កែវ ពិសិដ្ឋ (លេខាធិការ), លោក អ៊ិត សុខ, លោក អ៊ី ឡុង, លោក អ៊ូ សំអូន, លោក ម៉ៅ ប៊ុនណារិន, លោក ឡុង ឈុនឡៃ, លោក ណៅ ធួក។
ទី៧ គណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ គឺ លោក ប៉ា សុជាតិវង្ស ជាប្រធាន លោកស្រី ខេង សំវ៉ាដា ជាអនុប្រធាន រីឯសមាជិក៧រូប គឺ លោកស្រី កែ ច័ន្ទមុនី (លេខាធិការ), លោក ងួន សុជាតិ, លោក គោស៊ុំ សារឿត, លោក នេន ម៉ាល័យ, លោក ម៉ាត់ សេត, លោក ម៉ៅ ភិរុណ, លោក អ៊ុក សិទ្ធិជាតិ។
ទី៨ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី លោកស្រី ឡោក ខេង ជាប្រធាន លោក សោម ចិន ជាអនុប្រធាន ដោយមានសមាជិក៧រូប គឺ លោក ឈុន ស៊ីរុន (លេខាធិការ), លោក ពេជ្រ ជីវ័ន, លោក ឃឹង នុភាព, លោកស្រី សាន្ត អរុណ, លោក សេង ញ៉ក់, លោក លី ស៊ុគ្រី, លោក ញឿន រ៉ាដែន។

ទី៩ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកស្រី និន សាផុន ជាប្រធាន រីឯលោក លី ឆេង ជាអនុប្រធាន ដោយសមាជិកទាំង៧រូប គឺ លោក ប៉ាន សូរស័ក្តិ (លេខាធិការ), លោក ឃុត ចាន់ដារ៉ា, លោក តាក វណ្ណថា, លោក ខឹម ច័ន្ទគីរី, លោកស្រី នូ សុវណ្ណនី, លោក ទី ថានី, លោក រូហ្វី អូស្មាន។
ទី១០ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ លោក ប៉ែន ស៊ីម៉ន ជាប្រធាន លោក កែវ វីរៈ ជាអនុប្រធាន ដោយមានសមាជិក៧រូប គឺ លោក ចែវ គឹមហេង (លេខាធិការ), លោក ភូ ពុយ, លោកស្រី គង់ សាឡន, លោក ជ័យ សុន, លោក នូ ផល្លា, លោក យិន ប៊ុនណាង, លោក អ៊ឹម ចាន់ថុល។
រដ្ឋសភានីតិកាលទី៧ ដឹកនាំដោយសម្តេច ឃួន សុដារី ដោយមានលោក ជាម យៀប ជាអនុប្រធានទី១ លោក វង សូត ជាអនុប្រធានទី២។ លោក ឡេង ប៉េងឡុង រក្សាតំណែងជាអគ្គលេខាធិការសភា រីឯអគ្គលេខាធិការរង មាន លោក មិត្ត ការ៉េន, លោក គាំម កុសល និងលីម ប៊ុនហុក៕

