ជាតិ
ស្លាបមាន់ ប្រហិត ប៉ាតតេ និងកោះមាន់ ជាង៨តោន នាំចូលខុសច្បាប់ពីថៃ ត្រូវបានរឹបអូស
16, Nov 2023 , 11:49 am        
រូបភាព
ក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាប់បានផលិតផលមានដើមកំណើតពីសត្វ នាំចូលពីថៃ ជាង៨តោន នៅថ្ងៃទី១៥ ខែវិច្ឆិកា។ រូបភាព៖ លោក ហ៊ុន សារ៉ាត់
ក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាប់បានផលិតផលមានដើមកំណើតពីសត្វ នាំចូលពីថៃ ជាង៨តោន នៅថ្ងៃទី១៥ ខែវិច្ឆិកា។ រូបភាព៖ លោក ហ៊ុន សារ៉ាត់
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បន្តចាប់បាន ស្លាបមាន់ ប្រហិត ប៉ាតតេ និងកោះមាន់ជាង៨តោន នាំចូលខុសច្បាប់ពីប្រទេសថៃ បម្រុងយកទៅចែកចាយនៅខេត្តបាត់ដំបង។ នេះបើតាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៦ វិច្ឆិកា។



ផលិតផលទាំងនេះ ត្រូវបានឈ្មួញដឹកតាមឡានម៉ាក SSANGYONG ISTANA មួយគ្រឿងចេញពីប្រទេសថៃ តាមច្រកដូង (ឡែម) ស្រុកកំរៀង ខេត្តបាត់ដំបង ឆ្ពោះទៅលក់ចែកចាយក្នុងក្រុងបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
 
ប្រតិបត្តការនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយឃាត់បាន ស្លាបមាន់ និងកោះមាន់ ៤២០០គីឡូក្រាម, ប៉ាតតេ ២០០០គីឡូក្រាម និងហិត(ហតដក) ២៥០០គីឡូក្រាម សរុបទាំងអស់ ៨៧០០គីឡូក្រាម។ 
 
បច្ចុប្បន្ន ក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថុតាងនិងបទល្មើសទាំងអស់ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ 
 
 

Tag:
 ស្លាបមាន់
  បទល្មើសសាច់សត្វ
  អគ្គនាយកដ្ឋានសុខភាពសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com