ជាតិ
ឪពុកម្ដាយអ្នកស្រឡាញ់ភេទដូចគ្នា៖ បើកូនកើតមកបែបនេះហើយ គឺមានតែអាណិត
08, Dec 2023 , 9:09 am        
រូបភាព
ឪពុកម្ដាយតែងតែស្រឡាញ់ និងអាណិតកូន ទោះបីកូនស្រឡាញ់ផ្សេងគ្នា ឬដូចគ្នាក៏ដោយ។ លោក អ៊ិន យិន ជាអាណាព្យាបាលអ្នកស្រឡាញ់ភេទដូចគ្នាមកពីខេត្តកំពង់ឆ្នាំង បានបង្ហាញអារម្មណ៍គាំទ្រដល់កូន។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Thmey Thmey 25 លោក យិន ប្រាប់ថា មិនដែលប្រកាន់នឹងកូនស្រីរបស់លោក ដែលតែងខ្លួនដូចបុរសឡើយ។


 
មិនខុសពីលោក អ៊ិន យិន ឡើយ អ្នកស្រី វ៉ាន់ ប៉ឺម ដែលជាអាណាព្យាបាលអ្នកស្រឡាញ់ភេទដូចគ្នាមកពីខេត្តកណ្ដាល តែងតែអាណិតកូន។ ក្រោយសង្កេតឃើញការតែងខ្លួនរបស់កូន អ្នកស្រី វ៉ាន់ ប៉ឺម បានយកកូនទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីជួយកូន។ ប៉ុន្តែក្រោយមកអ្នកស្រី វ៉ាន់ ប៉ឺម បានធ្វើតាមកូន និងលើកទឹកចិត្តកូនផងដែរ។
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 

ចំណែកអ្នកស្រី សរ សុម៉ាលី មកពីខេត្តបាត់ដំបងវិញ ក៏មានកូនស្រីស្រឡាញ់ភេទដូចគ្នាដែរ។ អ្នកស្រី សុម៉ាលី មិនដែលជំទាស់កូនឡើយ និងតែងផ្ដល់ក្ដីអាណិតស្រឡាញ់ដល់កូនទៅវិញ។ ដោយឡែកអ្នកស្រី មឿន ម៉ន មកពីខេត្តតាកែវ ក៏បានគាំទ្រដល់កូនដែលស្រឡាញ់ភេទដូចគ្នា និងតែងតែជម្នះពាក្យរិះគន់របស់អ្នកជិតខាង ដែលគិតអវិជ្ជមានលើកូនរបស់អ្នកស្រី។ 
ជាមួយគ្នានេះ អាណាព្យាបាលទាំងបួនខាងលើ បានសំណូមពរដល់ឪពុកម្ដាយគ្រប់រូប កុំរើសអើងកូន កុំធ្វើបាបចិត្តកូន និងត្រូវគាំទ្រកូនឱ្យបានច្រើន៕
 
 

Tag:
 អ្នកស្រឡាញ់ភេទដូចគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com