ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ក្រៅពីការលេងល្បែងប្រជាប្រិយ«សង្ក្រាន្តខេត្តកណ្តាល»នឹងមាន​ប្រកួតកី​ឡា​ច្រើន​ប្រ​ភេទ
10, Apr 2024 , 6:59 pm        
រូបភាព
ទិដ្ឋភាពរៀបចំសង្រ្កាន្តខេត្តកណ្ដាល ឆ្នាំ២០២៤
ទិដ្ឋភាពរៀបចំសង្រ្កាន្តខេត្តកណ្ដាល ឆ្នាំ២០២៤
រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំ «សង្ក្រាន្តខេត្តកណ្តាល» ដើម្បីអបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា នៅមាត់ទន្លេបាសាក់​ក្រុងតាខ្មៅ។ «សង្ក្រាន្តខេត្តកណ្តាល» នឹង​មាន​កម្មវិធី​កម្សាន្តជាច្រើន រួម​នឹង​កម្មវិធី​ប្រកួតកីឡារត់ប្រណាំង ប្រណាំងកង់ បាល់ទាត់នារី និងកីឡាសីស្លាបផងដែរ។



កម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធីកម្សាន្តសប្បាយជាច្រើន នឹង​​ត្រូវ​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ «សង្ក្រាន្តខេត្តកណ្តាល»។ បើតាម​រដ្ឋបាល​ខេត្ត​កណ្ដាល ក្នុង​ព្រឹត្តិការណ៍នេះ នឹង​មាន​ពិធីទទួល ទេវតាឆ្នាំថ្មី ការសម្តែងសិល្បៈ របាំប្រពៃណី-របាំបុរាណ កម្មវិធីប្រគំតន្ត្រីបុរាណ-សម័យ កម្មវិធីលេងល្បែងប្រជាប្រិយជាដើម។ 



ក្រៅ​ពី​កម្មវិធីកម្សាន្ត​សប្បាយទាំងនេះ ក៏​មាន​កម្មវិធីប្រោះព្រំដល់​ប្រជាពលរដ្ឋ ការ​ដាក់តាំងបង្ហាញសមិទ្ធផលខេត្ត ការតាំងពិព័រណ៍ពិធីបណ្តែតគោម និងបាញ់កាំជ្រួច នាពេលរាត្រី។ លើសពីនេះ ក៏​មាន​កម្មវិធីកីឡារត់ប្រណាំង ប្រណាំងកង់ កីឡាបាល់ទាត់នារី កីឡាទាញព្រ័ត្រ និង​កីឡាសីស្លាបផងដែរ។
 
រដ្ឋបាលខេត្ត​កណ្ដាល អំពាវនាវដល់​ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ចូលរួមកម្សាន្តសប្បាយរីករាយឱ្យបានច្រើនកុះករ។ គួរ​ជម្រាបថា ក្នុង​ឆ្នាំ២០២៤នេះ នៅបណ្ដា​ខេត្ត​នីមួយ នឹងមាន​ការរៀបចំ​សង្រ្កាន្តនៅ​ថ្ងៃ​ចូលឆ្នាំ​ផងដែរ៕​
 
អត្ថបទទាក់ទង
 




Tag:
 កណ្ដាល
  សង្រ្កាន្ត​ឆ្នាំថ្មី
  ចូលឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com