ជាតិ
វីដេអូ
ទូរទស្សន៍សេរ៊ីចាស់ ៣គ្រឿង ​ត្រូវបានដាក់តាំងលម្អហាងកាហ្វេ TEMPLE
16, Apr 2024 , 7:40 pm        
រូបភាព
ទូរទស្សន៍​ចាស់ៗពណ៌​ខ្មៅ៣គ្រឿង ត្រូវ​បាន​គេ​ដាក់​តាង​លម្អ នៅ​ជាន់​​លើនៃសាខា​ហាង​កាហ្វេ TEMPLE ដែលស្ថិតនៅ​វិថី​ឧកញ៉ាជ្រុនយូហាក់ (ផ្លូវ២៩៤) សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។ ​​​​​​ក្នុងចំណោមនោះ មាន២គ្រឿង ​ត្រូវ​បាន​ផលិតនៅ​ដើម​ទស​វត្សរ៍ ​១៩៨០ និង១គ្រឿង ផលិតនៅទសវត្សរ៍​១៩៩០។ មាន​ម៉ាក NATIONNAL និង SUNNY ប្រភេទ​ដូចគ្នាទាំង​២គ្រឿង ហើយម៉ាក SONY ១គ្រឿង។ ​​​​​​​​​សុទ្ធ​​តែ​​​ទូរទស្សន៍​ទំហំ​តូច តែ​​ជម្រៅ​ជ្រៅ​តាម​ស្តង់ដារ​បច្ចេកទេស​​កាតូឌីក ពី​សម័យ​នោះ។ ទាំង៣គ្រឿង គ្មាន​ប៊ូតុង​ដូរ​ប៉ុស្តិ៍។ ១​គ្រឿង​ប្រើ​តេឡេ​បញ្ជា និង​២គ្រឿង​ប្រើ​ម៉ូឡែត ដែល​ត្រូវ​បង្វិល​ដើម្បី​ជ្រើសរើស​ប៉ុស្តិ៍។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនា វីដេអូខាងក្រោមនេះ៖ 

 
មានអ្នកវិទ្យាសាស្ត្រ​ពី​ជំនាន់​ផ្សេងៗ ដែល​បាន​ធ្វើ​ឱ្យ​យូរៗ​គេ​បង្កើត​ទូរទស្សន៍។ ម្យ៉ាងទៀត ការអភិវឌ្ឍ​នីមួយៗ ​ត្រូវការ​រយៈពេល​យូរ ដើម្បី​មនុស្សម្នា​ចាប់ផ្ដើម​ប្រើ។ ចុង​សតវត្ស​ទី១៩ គេ​បង្កើត​បច្ចេកទេស​កាតូឌីក។ ដើម​សតវត្ស​ទី​២០ គេ​បង្កើត​អេក្រង់។ ក្នុង​ទស្សវត្សរ៍ឆ្នាំ​១៩១០ គេ​ចាប់ផ្ដើម​ផ្សាយ​រូបភាព ដោយ​មាន​ខ្សែ។ ឆ្នាំ​១៩២៦ គេ​ចាប់ផ្ដើម​ផ្សាយ​រូបភាព ដោយឥត​ខ្សែ។ ឆ្នាំ​១៩២៩ គេ​បាន​ផ្សាយ​ផ្ទាល់​កម្មវិធី​មួយ​ជា​លើក​ដំបូង។ ឆ្នាំ​១៩៣៦ គេ​បាន​ផ្សាយ​កម្មវិធីថតទុក​មុន​មួយ​ជា​លើក​ដំបូង។ ឆ្នាំ​១៩៤០ គេ​បង្កើត​ទូរទស្សន៍​មាន​ពណ៌។ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ គេ​ចាប់ផ្ដើម​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍។ បន្ទាប់​មក​គេ​បង្កើត​ទូរទស្សន៍​មាន​ប៊ូតុង មាន​តេឡេ ទូរទស្សន៍​​ស្ដើង ទូរទស្សន៍​ឌីជីថល។ ល។


 
ហាង​ TEMPLE ជា​អាហារដ្ឋាន ហាង​កាហ្វេ និង​ឌីស្កូទែក ​ដែល​តុបតែង​ជាមួយ​វត្ថុ​បុរាណ។ Temple គឺជា​ពាក្យ​បារាំង ដែល​បកប្រែ​ជា​ភាសា​ខ្មែរ​ថា ប្រាសាទ។ ពី​ដំបូង​ត្រូវ​បាន​បង្កើត​យីហោ​នេះ ​នៅ​ក្រុង​សៀមរាប ពីព្រោះវត្ថុ​បុរាណ​សម​នឹង​ប្រាសាទ​បុរាណ ដែល​មាន​ចំនួន​២០០ នៅ​ឯ​អង្គរ។ ​​តាំង​ពី​ជំងឺ​កូវីដ​បាន​ផ្ទុះ​ឡើង ក៏​មាន​ហាង TEMPLE នៅ​រាជធានី​ភ្នំ​ពេញ​ផង​ដែរ៕
 
អត្ថបទទាក់ទង
:

Tag:
 ទូរទស្សន៍​
  សម្ភារចាស់ៗ
  វត្ថុបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com