ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​អភិបាលខេត្ត​កណ្ដាល ជួយ​យកចិត្តទុកដាក់​គ្រួសារ​សព​ក្មេង​៣​នាក់ ដោយសារ​លិច​ទូក​
31, Oct 2018 , 9:36 am        
រូបភាព
ដោយ: ថ្មីៗ
​កណ្ដាល​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឲ្យ​អភិបាលខេត្ត​កណ្ដាល ជួយ​យកចិត្តទុកដាក់​លើ​គ្រួសារ​សព​ក្មេង​៣​នាក់ ដែល​លិច​ទូក កាលពី​ថ្ងៃទី​២៩ តុលា​។​

 
​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​៦​ពាន់​នាក់ នៅ​ស្រុក​មុខកំពូល ខេត្តកណ្ដាល​ព្រឹក​នេះ សម្ដេច ហ៊ុន សែន ដែល​ចូលរួម​មរណទុក្ខ​គ្រួសារ​សព​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេរ​ទាំងអស់ ប្រុងប្រយ័ត្ន​លើ​បញ្ហា​ខាងលើនេះ​។ 
 
 
​គួរ​បញ្ជាក់ថា បងប្អូន​បង្កើត​៣​នាក់ បាន​បាត់​ខ្លួន ក្នុង​កណ្តាលទន្លេ​បាសាក់ ដោយសារតែ​ការ​លិច​ទូក កាលពី​ថ្ងៃទី​២៩ តុលា​។  ហេតុការណ៍​ខាងលើ បានកើត​ឡើង​ដោយ​បុរស​ឈ្មោះ រិ​ន មករា និង​មិត្តស្រី បាន​បបួលគ្នា​ជិះទូក​លេង​តាម​ដង​ទន្លេបាសាក់ ដោយ​ពួកគេ​មិនចេះ​បញ្ឆេះ​ម៉ាស៊ីន​បើកបរ​ទូក​។ ភ្លាមនោះ បុរស​ឈ្មោះ រិ​ន មករា បាន​ហៅ​ឪពុក​របស់ខ្លួន ឈ្មោះ មួង រិ​ន មក​បញ្ឆេះ​ម៉ាស៊ីន​បើកបរ​ទូក ជូន​ពួកគេ​ដើរលេង​។

ជាមួយគ្នា​នោះ ឪពុក​ក៏បាន​ហៅ​កូនស្រី ២​នាក់​ទៀត (​រិ​ន ស្រីអូន និង រិ​ន ស្រី​រ័តន្ន​) ឡើង​ជិះទូក​លេង​ជាមួយគ្នា​ផងដែរ​។​ក្រោយពេល​ទូក​បាន​បើក​ឃ្លាត​ចេញពី​ច្រាំងទន្លេ បាន​ប្រហែល​៤០​ម៉ែត្រ ស្រាប់​តែមាន​ខ្យល់​បក់​ខ្លាំង បណ្ដាល​ឲ្យ​ទូក​នោះ​លិច​តែម្ដង​។  ដោយមាន​ការជួយ​សង្គ្រោះ​ពី​អ្នកផ្សេង លោក មួង រិ​ន និង​មិត្តស្រី​របស់​កូន បាន​រួច​ផុតពី​គ្រោះថ្នាក់​៕

Tag:
 ហ៊ុន សែន​
  ម៉ៅ ភិ​រុណ​
  លិច​ទូក​
© រក្សាសិទ្ធិដោយ thmeythmey.com