ជាតិ
សង្គមជាតិ
ដើមខែវិច្ឆិកា កម្ពុជា នឹងផ្លាស់ប្តូរកងទ័ព ដែលរក្សាសន្តិសុខនៅអាហ្វ្រិកកណ្តាល រូបពីក្រសួងការពារជាតិ
× ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នឹងបញ្ជូនកងវិស្វកម្ម២១៦នាក់ ដោយមាននារី១០នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅថ្ងៃទីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ពិធីជូនដំណើរកងកម្លាំងទាំងនោះ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់លោក ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ ក្រសួងការពារជាតិ បន្ថែមថា ការបញ្ជូនកងកម្លាំង ទៅកាន់អាហ្វ្រិកកណ្តាល គឺយោងទៅតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និង អង្គការសហប្រជាជាតិ។
ចំណែក កងវិសកម្ម២១៦នាក់ ដោយមាននារី១៤ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិសុខនៅអាហ្វ្រិកកណ្តាល និងកងរាជអាវុធហត្ថ៧៣នាក់ ដោយមាននារី៩ ដែលកំពុងបំពេញបេសកកម្មរក្សាសន្តិសុខ នៅស៊ូដង់ខាងត្បូង នឹងត្រូវបញ្ជូនមកកម្ពុជាវិញ នៅថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ បើសេចក្តីប្រកាសព័ត៌ដដែល សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងទៅទទួលកងកម្លាំងទាំងនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com