ជាតិ
សុខភាព
​សម្តេច ហ៊ុន សែន លើកឡើង​ពី​មូលហេតុ​ក្រសួងសុខាភិបាល​តែងតែ​ចាញ់ក្តី​អ្នកលក់​ឱសថ​ក្លែងក្លាយ
05, Nov 2018 , 9:27 am        
រូបភាព
ដោយ: ថ្មីៗ
កង្វះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័នរដ្ឋ បានធ្វើ​ឲ្យ​ឈ្មួញ​មួយចំនួន មាន​ផលចំណេញ​លើផ្លូវ​ច្បាប់​។​សម្តេច ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ នា​ពិធី​បើក​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​លើកដំបូង​ស្តីពី «​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​» នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៥ ខែវិច្ឆិកា​។​

 
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា កន្លងមក ក្រសួងសុខាភិបាល​តែងតែ​ចាញ់ក្តី​អ្នកលក់​ឱសថ​ក្លែងក្លាយ ដោយសារតែ​តុលាការ​ផ្អែកលើ​ភាពស្របច្បាប់​របស់​ម្ចាស់​អាជីវកម្ម​ទាំងនោះ​។ «​តុលាការ​ប្រកាសថា អ្នកលក់​ទាំងនោះ​មាន​ភាពស្របច្បាប់ ពីព្រោះ​ខាង​ពន្ធដារ ខាង​ហិរញ្ញវត្ថុ​របស់​យើង យកពន្ធ​ពី​គេ​»​។ 
 
​សម្តេច​បានស្នើ​ឲ្យ​ស្ថាប័នរដ្ឋ ក៏ដូចជា​ស្ថាប័ន​នានា​ថ្នាក់​ដំបន់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា ក្នុងការ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​។ ទាក់ទង​នឹង​ករណីនេះ កម្ពុជា​បាន​បង្កើត​គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ​ដែលមាន​១៤​ស្ថាប័ន​ចូលរួម​៕

Tag:
 ឱសថ
© រក្សាសិទ្ធិដោយ thmeythmey.com