ខ្មែរ​ក្រហម
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឱកាស​មាស​របស់​ហ្វ៊ុនស៊ិនប៉ិច​ក្នុងការ​ពង្រឹង​ខ្លួន​លើស​ង្វៀន​នយោបាយ​?
28, Nov 2017 , 12:19 pm        
រូបភាព
ដោយ: រួបរួម
​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ធ្លាប់​មានបន្ទូលថា ព្រះអង្គ​ពិតជា​ញៀន​នឹង​ការធ្វើ​នយោបាយ ដែលជា​ហេតុ​នាំ​ឲ្យ​ព្រះអង្គ​ចេញ​ហើយ​ចូល​វិញ​ជាច្រើនលើក រហូតដល់​មានឱកាស​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​សារជាថ្មី​។ សម្រាប់​ស្ថានការណ៍​នយោបាយ​ចុងក្រោយ​នេះ ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​កៅអី​សភា​រហូតដល់​ទៅ​៤១​ក្នុងចំណោម​កៅអី​៥៥​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ដោយ​តុលាការ​កំពូល​។​

 
​ការបោះឆ្នោត​ថ្នាក់ជាតិ​កាលពី​ឆ្នាំ​២០១៣ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​កាលណោះ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម អា​រុណ រស្មី មិន​ទទួលបាន​កៅអី​ណាមួយ​ឡើយ ពោលគឺ​បាន​សំឡេងគាំទ្រ​តែ ៣.៦៦​ភាគរយ​ប៉ុណ្ណោះ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​៦៨​កៅអី រីឯ​សង្គ្រោះ​ជាតិ បាន​៥៥​កៅអី​។​
 
​ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលជា​ដើមបណ្តឹង​ប្រឆាំង CNRP មុនដំបូង​គេ​បំផុត​នោះ ស្ថិតក្នុង​ចំណោម​គណបក្ស​៦​ដែល​ត្រូវ​ទទួលបាន​កៅអី ដែល​បែងចែក​ដោយ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​
 
​យោងតាម​ការបែងចែក គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​១១​បន្ថែមទៀត ក្រោយ​ការបដិសេធ​របស់​គណ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ ខណៈ​ហ្វ៊ុនស៊ិនប៉ិច​បាន​៤១ គណបក្ស​សញ្ជាតិ​កម្ពុជា​បាន​២ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច បាន​១ ។​
 
​ក្នុងចំណោម​តំណាងរាស្ត្រ​ទាំង​៤១​អង្គ​/​នាក់​នៃ​កូតា​ហ្វ៊ុនស៊ិនប៉ិច ដែល​ត្រូវបាន​សភា​ផ្តល់​សុពលភាព​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែវិច្ឆិកា មន្ត្រី​ភាគច្រើន​សុទ្ធតែ​ធ្លាប់មាន​ប្រវត្តិ​បម្រើការ​ក្នុង​រដ្ឋាភិបាល និង​សភាជាតិ​កន្លងមក​។ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ផ្ទាល់​ជា​អតីត​នាយករដ្ឋមន្ត្រី​ទី​១ និង​ជា​អតីត​ប្រធានរដ្ឋសភា រីឯ​លោក យូ ហុង​គ្រី ធ្លាប់ជា​សហរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អតីត​អនុប្រធាន​ទី​២​រដ្ឋសភា​។​
អត្ថបទទាក់ទង
​មន្ត្រី​ផ្សេងទៀត​ធ្លាប់​ធ្វើជា​រដ្ឋមន្ត្រី​ដូចជា​លោក លោក ញ៉េប ប៊ុនជិន និង​លោក នុត សុខុម ខ្លះ​ជា​អតីត​អភិបាលខេត្ត​រួមមាន លោក ហេង ចាន់ថា លោក សាយ ហាក់ លោក ចាប ញ៉ាលីវុធ លោក ថាវ គឹម​ឡុង ហើយ​ខ្លះទៀត​ជា​អតីត​ថ្នាក់ដឹកនាំ​តាម​ក្រសួង​នានា រួមទាំង​តំណែង​ទីប្រឹក្សា​រដ្ឋាភិបាល​ផងដែរ​។​
 
​បើ​ផ្អែកលើ​ចំនួន​សមាជិកសភា​៤១​រូប និង​មន្ត្រី​ក្រុមប្រឹក្សា​មូលដ្ឋាន​ដែល​នឹង​ទទួលបាន​ក្រោយ​ការបែងចែក​របស់ គ​.​ជ​.​ប គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អាចមាន​សំឡេង​ច្រើន​ផងដែរ​នៅក្នុង​ស្ថាប័នព្រឹទ្ធសភា​អណ​ត្តិ​ខាងមុខ​។​
 
មន្ត្រី​ហ្វ៊ុនស៊ិនប៉ិច​៤១​អង្គ​/​នាក់​ដែល​ទទួលបាន​កៅអី​សភា​ក្នុងចំណោម​៥៥​កៅអី​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​រួមមាន​៖
១. លោក ហេង ចាន់ថា តំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​
២. លោក ផន ចន្ថា តំណាងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​
៣. លោក ញ៉េប ប៊ុនជិន តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​
៤. លោក អ៊ូ ឡុង​ឌី តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​
៥. សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​
៦. លោក យូ ហុកគ្រី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​
៧. លោក យ៉ង់ សារី​ម តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​
៨. លោក ខាត់ ទីន តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​
៩. លោក យិ​ម វៀន​ថន តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​
១០. លោក ហុង ប៊ុន​ហ៊ាង តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​
១១. លោក នុត សុខុម តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​
១២. លោក អ៊ុក ខុ​ត តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ឆ្នាំង​
១៣. លោក ពៅ អៀង​គ្រី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​
១៤. លោក សោម ណា​រិន្ទ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​
១៥. លោក ឡុង ឬ​ទ្ធី​យ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​
១៦. លោក នាង ចាន់​ណាក់ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ​
១៧. លោក ស៊ន់ សេក តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ​
១៨. លោក ប៉ុន ណា​រ៉ែ​ន តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ​
១៩. លោក សៅ រ៉ានី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពត​
២០. លោក កៅ ល្អ​ប្រពៃ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពត​
២១. លោក ទេព វាសនា តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពត​
២២. លោក ច័ន្ទ ន​រ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​
២៣. លោក យ៉ាន់ សោ​គុណ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​
២៤. លោក អាំង សំបូរ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​
២៥. លោក វ៉ោ​ន សា​ហាក់ តំណាងរាស្ត្រ​មណ្ឌល​ខេត្តក្រចេះ​
២៦. លោក ឆឹង ចំរើន តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​
២៧. លោក ផាន់ សិទ្ធី តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​
២៨. លោកស្រី កង បូរាណ តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​
២៩. លោក សុខ ច័ន្ទ​ក្រិ​ស្នា តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​
៣០. លោក សាយ ហាក់ តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​
៣១. លោក រស់ សា​ផន តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​
៣២. លោក ថាវ គឹម​ឡុង តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​
៣៣. លោក អ៊ា ឃី​ម៉េង តំណាងរាស្ត្រ​មណ្ឌល​ខេត្តពោធិ៍សាត់​
៣៤. លោក យឹម សា​វី តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​
៣៥. លោក វ៉ាន់ សុផាន់​ណា តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប​
៣៦. លោក យោគ ស៊ីថុន តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​
៣៧. លោក ឈឿន តែមួយ តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​
៣៨. លោក ចាប ញ៉ាលីវុធ តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​
៣៩. លោក គឹ​ង សំណាង តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​
៤០. លោក អ៉ី ជឿន តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​
៤១. លោក សំ វុ​ឌ្ឍី តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com