ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន៖ រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​វិស័យ​ទេសចរណ៍​ជា​វិស័យ​អាទិភាព និង​ជា «មាស​បៃតង»
11, Dec 2022 , 3:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន​ ដើរទស្សនាពិព័រណ៍ក្នុងពិធីបុណ្យសមុទ្រ។ រូបភាពពី SPM
សម្ដេច ហ៊ុន សែន​ ដើរទស្សនាពិព័រណ៍ក្នុងពិធីបុណ្យសមុទ្រ។ រូបភាពពី SPM
ភ្នំពេញ៖ ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំទី​៣ នៅខេត្តព្រះ​សីហនុ ក្រោម​ប្រធាន​បទ «ឆ្នេរ​នៃសន្ដិភាព ឆ្នេរ​នៃ​ក្ដី​សង្ឃឹម» សម្ដេច ហ៊ុន សែន បាន​អះអាង រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​វិស័យ​ទេសចរណ៍​ជា​វិស័យ​អាទិភាព និង​ជា «មាស​បៃតង» ក្នុង​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច។



វិស័យ​ទេសចរណ៍ ជា​វិស័យ​មួយ​ដែលរួម​ចំណែក​ក្នុងការ​​ជួយ​ដល់​សេដ្ឋកិច្ច​​ជាតិកម្ពុជា។ សម្ដេច ហ៊ុន សែន បាន​មាន​ប្រសាសន៍ដូច្នេះ​៖ «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង» ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។


   សម្ដេច ហ៊ុន សែន​ ដើរទស្សនាពិព័រណ៍ក្នុងពិធីបុណ្យសមុទ្រ។ រូបភាពពី SPM
 
ថ្លែង​ក្នុងពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ សម្ដេចនាយករដ្ឋមន្រ្តី​ បន្តថា ការ​ចូលរួម​របស់​វិស័យទេសចរណ៍កើតឡើង តាមរយៈ​ការ​​បង្កើត​ឱកាស​ការងារ​ បង្កើន​ប្រាក់​ចំណូល​​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ និង​ប្រយោល ដោយ​​ជំរុញ​ការ​នាំ​ចេញ​​នៅ​នឹង​កន្លែង បង្កើន​ចំណូល​ជាតិ ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​។
 
ជាមួយ​គ្នានេះ វិស័យ​ទេសចរណ៍​ ក៏​បាន​ចូលរួម​ដល់​ការ​អភិរក្ស​វប្បធម៌ និង​ថែ​រក្សា​ការ​ពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការ​ទទួល​ខុស​ត្រូវ។ បើតាម​សម្ដេច វិស័យ​ទេសចរណ៍​ បាន​រួម​ចំណែក​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ទៅជា «កម្ពុជា​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០»។ 
  

សម្ដេច ហ៊ុន សែន​ ដើរទស្សនាពិព័រណ៍ក្នុងពិធីបុណ្យសមុទ្រ។ រូបភាពពី SPM
 
សម្ដេច ហ៊ុន សែន បន្ត​រំឭក​ពី​ការ​ចូលជា​សមាជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក របស់​កម្ពុជាផងដែរ។ ត្រង់ចំណុចនេះ ប្រមុខ​ដឹក​នាំកម្ពុជា បញ្ជាក់ថា៖ «ចាប់​តាំង​ពី​ឆ្នាំ​២០១១ ពិត​ជា​បាន​ស្ដែង​ឱ្យ​ឃើញ​ពី​របត់​ថ្មី​នៃ​ការ​ប្រែ​ប្រួល​មុខ​មាត់​ជា​បន្ត​បន្ទាប់​​ របស់​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ទាំង​លើ​ទិដ្ឋ​ភាព​សង្គម សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និង​បរិស្ថាន»។ ​
អត្ថបទទាក់ទង
 
 
សូម​បញ្ជាក់ថា ឆ្នេរសមុទ្រ​កម្ពុជា ក្រប​ដណ្ដប់​លើខេត្ត​ចំនួន ៤ រួមមាន ខេត្ត​ព្រះសីហនុ ខេត្ត​កែប​ ខេត្ត​កំពត និង​ខេត្ត​កោះកុង និង​បាន​ប្រសិទ្ធនាម​ថា «តារារះនាទិសនិរតី»៕ 
 

Tag:
 ទេសចរណ៍
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com