ជាតិ
២៥ខេត្ត/រាជធានី
នាយិកា​អង្គការ​សេ​ដាក ចង់​ឲ្យ​កសិករ​ខ្មែរ​រៀនសូត្រ​ពី​បច្ចេកទេស​ដាំ​កាហ្វេ​ពី​កសិករ​ឡាវ​
31, Dec 2018 , 5:37 pm        
រូបភាព
​ខេត្ត​ចម្ប៉ា​សាក់ (​ឡាវ​)៖ ដំណាំ​កាហ្វេ ត្រូវបាន​ប្រជាកសិករ​ខ្មែរ​នៅ​ខេត្តមណ្ឌលគិរី ដាំ​ដុះ​យ៉ាងច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​សិក្សា​ពី​ដំណាំ​កាហ្វេ​នៅ​​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ដែល​អង្គការ​សេ​ដាក​បានរៀបចំ​លោកស្រី តុង ចាន់​ធាង ចង់​ឲ្យ​កសិករ​ខ្មែរ​រៀនសូត្រ​ពី​បច្ចេកទេស​ដាំ​កាហ្វេ​ពី​កសិករ​ឡាវ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​នៅ​ប្រទេស​ឡាវ នាយិកា​អង្គការ​កសិកម្ម​រូបនេះ បាន​បញ្ជាក់ថា ការដាំដុះ​កាហ្វេ​របស់​កសិករ​ជនជាតិ​ឡាវ ជា​ការដាំដុះ​ដែលមាន​បច្ចេកទេស​ល្អ ហើយ​កសិករ​ខ្មែរ​គួរ​រៀនសូត្រ​តាម ដើម្បី​ទទួល​ទិន្នផល​ល្អ​។​

 
​បច្ចេកទេស​ដាំ​កាហ្វេ​របស់​កសិករ​ជនជាតិ​ឡាវ​ទទួលបាន​ទិន្នផល​ច្រើនជាង និង​ខុសប្លែក​ពី​បច្ចេកទេស​ដាំ​កាហ្វេ​ករប​ស់សិ​ករ​ខ្មែរ​។ កសិករ​ឡាវ​លោក សំ​ប៊ុន សាយ​បរ​កែវ បាន​ជ្រើស​យក​ការដាំដុះ​បែ​បក​សិ​-​រុក្ខកម្ម ដែលមាន​ដំណាំ​ចម្រុះ​ដូចជា​ដើមឈើ​ធំៗ​, ដើមឈើ​ហូប​ផ្លែ និង​ប្រភេទ​ដំណាំ​គម្រប​ដី ដូចជា​ពោត​, ស​ណ្តែ​បារាំង​, ស្ពៃក្តោប និង​បន្លែ​ផ្សេងៗ​ទៀត​។​
 
​ការដាំ​ដំណាំ​ចម្រុះ​ក្នុង​ចម្ការ​កាហ្វេ​នេះ បានផ្ដល់​ជីវជាតិ​ដល់​ដី​នៅពេលដែល​ស្លឹកឈើ​ជ្រុះ​រលួយ​ក្លាយជា​ជី និង​ជា​ម្លប់​ការពារ​កម្តៅថ្ងៃ​សម្រាប់​ដើម​កាហ្វេ ព្រោះ​ដំណាំ​នេះ​មិន​ត្រូវការ​កម្តៅថ្ងៃ​ខ្លាំងពេក​ទេ​។ ម្យ៉ាងវិញទៀត កាហ្វេ Arabica របស់​កសិករ​ជនជាតិ​ឡាវ​លោក សំ​ប៊ុន សាយ​បរ​កែវ ដែលមាន​គុណភាព​ល្អ​នេះ ជា​ផ្នែក​មួយ​កើតចេញពី​ការដាំដុះ​បែ​បក​សិ​-​រុក្ខកម្ម​នេះ​ផងដែរ​។​
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អង្គការ​សេ​ដាក​ទៅកាន់​ប្រទេស​ឡាវ កាលពី​ថ្ងៃទី​២៦-២៩ ធ្នូ​កាលពី​ថ្មីៗ​នេះ លោកស្រី តុង ចាន់​ធាង នាយិកា​អង្គការ​សេ​ដាក បាន​ប្រាប់​ឲ្យ​ដឹងថា លោកស្រី ចង់​ឲ្យ​កសិករ​ខ្មែរ​ដែល​ដាំ​កាហ្វេ​រៀនសូត្រ​ពី​បច្ចេកទេស​របស់​កសិក​រ​ឡាវ​លោក សំ​ប៊ុន សាយ​បរ​កែវ ដែល​ក្រុង​ការងារ​អង្គកា​សេ​ដាក បាន​ចុះទៅ​សិក្សា​ផ្ទាល់​ដល់​ចម្ការ​របស់លោក​នៅ​ស្រុក​ប៉ាក​សង ខេត្ត​ចម្ប៉ា​សាក់​។​

​សំឡេងលោកស្រី តុង ចាន់ធាង នាយការអង្គការសេដាក៖ 



 
​នាយិកា​អង្គការ​សេ​ដាក​រូបនេះ បាន​ចាប់អារម្មណ៍​នឹង​បច្ចេកទេស​ដាំ​ដំណាំ​កាហ្វេ​បែ​បក​សិ​-​រុក្ខកម្ម​របស់​កសិក​រ​ឡាវ ដោយ​លោកស្រី​លើកឡើង​យ៉ាង​ដូច្នេះ​៖ «​នេះ​ជា​បច្ចេកទេស​មួយ ដែល​កសិករ​ឡាវ​រៀនសូត្រ​ពី​អ្នកជំនាញ ហើយ​គាត់​បាន​ពិសោធន៍​ដោយ​ខ្លួនឯង ទើប​ដំណាំ​កាហ្វេ​របស់គាត់​ទទួលបាន​លទ្ធផល​ល្អ​បែបនេះ​»​។ 

អត្ថបទទាក់ទង
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៦-២៩ ធ្នូ​កន្លងទៅ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា (​អង្គការ​សេ​ដាក​) បាន​ដឹកនាំ​តំណាង​ហាង​កាហ្វេ​សរីរាង្គ​, សមាគម​អ្នក​ផលិត​កសិផល​សរីរាង្គ​, បុគ្គលិក​សេ​ដាក និង​អ្នកសារព័ត៌មាន​ចំនួន​សរុប​ចំនួន​១២​នាក់ មក​សិក្សា​ស្វែងយល់​ពី​កាហ្វេ​សរីរាង្គ​នៅ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​។ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៤​ថ្ងៃនេះ ក៏មាន​គោលបំណង​ផ្សារភ្ជាប់​ទីផ្សារ​កាហ្វេ​កម្ពុជា និង​ឡាវ រួមទាំង​ការពង្រីក​ទីផ្សារ​កាហ្វេ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com