ជាតិ
សេ​ដាក គ្រោង​ផ្សារភ្ជាប់​កាហ្វេ Arabica របស់​កសិករ​ឡាវ មក​បំពេញ​ទីផ្សារ​កម្ពុ​ជា​
03, Jan 2019 , 10:39 am        
រូបភាព
​ខេត្ត​ចម្ប៉ា​សាក់ (​ឡាវ​)៖ អង្គការ​សេ​ដាក បាន​សិក្សា និង​មាន​គម្រោង​សម្របសម្រួល​ឲ្យ​មានការ​នាំចូល​កាហ្វេ Arabica របស់​ឡាវ មកលើ​ទីផ្សារ​កម្ពុជា ដើម្បី​ផ្សារភ្ជាប់​ទីផ្សារ​កាហ្វេ​ដែល​ដាំ​ដុះ​ដោយ​កសិករ​។ គម្រោង​នៃ​ការ​នាំចូល​កាហ្វេ​ប្រភេទ Arabica នេះ អង្គការ​សេ​ដាក​យល់ឃើញថា​នៅ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ អំណោយផល​លើ​ដំណាំ​កាហ្វេ Arabica ដែលមាន​គុណភាព​ល្អ និង​រសជាតិ​ឆ្ងាញ់​។ លោកស្រី តុង ចាន់​ធាង នាយិកា​អង្គការ​សេ​ដាក បាន​ពន្យល់​ពី​មូល​ហេតុដែល​ជ្រើសរើស Arabica ឡាវ ដោយសារតែ​នៅ​ខេត្ត​ចម្ប៉ា​សាក់ កសិករ​មាន​ការដាំដុះ​តាម​លក្ខណៈ​ធម្មជាតិ ដែល​ងាយស្រួល​ក្នុងការ​ផ្លាស់ប្ដូរ​មក​ក​សិ​កម្ម​សរីរាង្គ​។​

 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឡាវ កាលពី​ថ្ងៃទី​២៦-២៩​ធ្នូ​កន្លងទៅ លោកស្រី តុង ចាន់​ធាង នាយិកា​អង្គការ​សេ​ដាក បាន​លើកឡើងថា​៖ «​ទំហំ​ផលិត​កម្មពូជ​កាហ្វេ Arabica របស់​កសិករ​ឡាវ​មាន​ច្រើន វា​ជា​សក្តានុពល​មួយ​សម្រាប់​កម្ពុជា​ដែល​ត្រូវការ​កាហ្វេ​នេះ​ច្រើន​។ ម្យ៉ាងទៀត ផលិតផល​ក្នុងស្រុក​របស់​យើង​មិនមាន​គ្រប់គ្រាន់ ហើយ​កម្ពុជា​មិនមាន​ពូជ Arabica ច្រើន​ទេ ទើប​សេ​ដាក​គ្រោង​នាំចូល​កាហ្វេ​នេះ​»​។​

លោកស្រី តុង ចាន់​ធាង នាយិកា​អង្គការ​សេ​ដាក៖ 


 

​បើតាម​លោកស្រី តុង ចាន់​ធាង សេ​ដាក នឹង​បញ្ជាក់​គុណភាព​សរីរាង្គ​កាហ្វេ Arabica ឡាវ ដើម្បី​នាំ​ចូលមក​កម្ពុជា ហើយ​គម្រោង​សហការ​ជាមួយ​កសិករ​ឡាវ នឹង​ចាប់ផ្ដើម​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ក្រៅពី​សហការ​ជាមួយ​កសិករ​ឡាវ​ក្នុងការ​នាំចូល​កាហ្វេ Arabica អង្គការ​សេ​ដាក នឹង​ប្រើ​រយៈពេល​ប្រមាណ​៣​ឆ្នាំ ក្នុងការ​បំ​លែង​ដីចម្ការ​កាហ្វេ​ពី​ការដាំ​តាម​គោលការណ៍​ធម្មជាតិ ទៅជា​កាហ្វេ​ដែល​ស្របតាម​ស្ដង់ដារ​សរីរាង្គ​វិញ​។ 
 
​នាយិកា​សេ​ដាក​ដែល​បាន​ចុះ​ដល់​ចម្ការ​កាហ្វេ​ជនជាតិ​ឡាវ​នៅ​ស្រុក​ប៉ាក​សង ខេត្ត​ចម្ប៉ា​សាក់ ជាមួយនឹង​អ្នកជំនួញ​កាហ្វេ​នៅ​កម្ពុជា និង​អ្នកសារព័ត៌មាន ThmeyThmey.com និង​អង្គភាព​ព័ត៌មាន Fresh News ដោយ​លោកស្រី​ពន្យល់​ពី​មូល​ហេតុដែល​ជ្រើសរើស​កាហ្វេ Arabica ឡាវ ព្រោះតែ​នៅ​ខេត្ត​ចម្ប៉ា​សាក់ មាន​ការដាំដុះ​តាម​លក្ខណៈ​ធម្មជាតិ ដែល​ងាយស្រួល​ក្នុងការ​ផ្លាស់ប្ដូរ​មកជា​កសិកម្មសរីរាង្គ​។​

អត្ថបទទាក់ទង

​សូមបញ្ជាក់ថា ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ អំណោយផល​លើ​ការដាំ​កាហ្វេ Arabica ដោយមាន​រយៈកម្ពស់រ​ហូត​ដល់​១២៩៤​ម៉ែត្រ​។ ម្យ៉ាងវិញទៀត កាហ្វេ Arabica មាន​ជាតិ​កាហ្វេ​អ៊ី​ន​ខ្សោយ ខណៈដែល Robusta មាន​ជាតិ​កាហ្វេ​អ៊ី​ន​ខ្លាំង​ផងដែរ​។ រីឯ​ខេត្តមណ្ឌលគិរី នៅ​កម្ពុជា​វិញ អំណោយផល​លើ​ដំណាំ​កាហ្វេ Robusta ៕

Tag:
 ឡាវ​
  សេ​ដាក​
  កាហ្វេ​
  Arabica
  Robusta
 
© រក្សាសិទ្ធិដោយ thmeythmey.com