អន្តរជាតិ
លោក Srettha Thavisin ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ធ្វើជានាយករដ្ឋមន្រ្តីថៃ
22, Aug 2023 , 4:51 pm        
រូបភាព
លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីថៃ របស់បក្សភឿថៃ នៅក្នុងខែឧសភាកន្លងមក។ រូបភាព AFP
លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីថៃ របស់បក្សភឿថៃ នៅក្នុងខែឧសភាកន្លងមក។ រូបភាព AFP
សភាថៃ នៅថ្ងៃទី២២ ខែសីហា បានបោះឆ្នោតគាំទ្រ លោក Srettha Thavisin​ ជានាយករដ្ឋមន្រ្តីថៃជាផ្លូវការ។ លោក Srettha ជាបុគ្គលតែម្នាក់គត់ ដែលត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតសភារួមគ្នាទាំងពីរថ្នាក់។


អត្ថបទទាក់ទង
 
ក្រោយការជជែកដេញដោលជាច្រើនម៉ោង លោក Srettha Thavisin បានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ពីសភាទាំងពីរថ្នាក់ រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃ។ លោក Srettha Thavisin​ ជាបេក្ខជនឈរឈ្មោះតែមួយគត់នៅក្នុងការបោះឆ្នោតរួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភា។ 
 
លោក Srettha ទទួលបានសំឡេងចំនួនលើស៣៧៦ពីសមាជិកសភាទាំង២ ខណៈដែលការបោះឆ្នោតកំពុងធ្វើនៅឡើយ។
 
ថៃបានជាប់គាំងក្នុងវិបត្តិនយោបាយជាច្រើនថ្ងៃមកហើយ បើគិតចាប់តាំងពីថ្ងៃទី១៣ ខែកក្កដា នៅពេលដែលសភាថៃ មិនគាំទ្រលោក Pita Limjaroenrat ជានាយករដ្ឋមន្រ្តី។ 
 
គួររំឭកថា ការបោះឆ្នោតគាំទ្រលោក Srettha ពីសំណាក់សភាថៃ ធ្វើជានាយករដ្ឋមន្រ្តីនេះ ធ្វើឡើងក្រោយបក្សភឿថៃ បានរួមសម្ព័ន្ធភាពជាមួយបក្សគាំទ្រដោយយោធា នៅពេលកន្លងទៅ៕ 
 

Tag:
 អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com